• អ្នកជំនាញព្រមានឱ្យមានការប្រុងប្រយ័ត្ន ក្នុងរដូវកាលលក់បញ្ចុះតម្លៃចុងឆ្នាំ
    Dec 13 2024
    អ្នកជំនាញខាងផ្នែកលក់តាមអនឡាញកំពុងព្រមានអ្នកប្រើប្រាស់ ឱ្យរក្សាការប្រុងប្រយ័ត្នចំពោះការបោកប្រាស់ នៅពេលដែលពួកគេទិញឥវ៉ាន់សម្រាប់រដូវកាលឈប់សម្រាករបស់ពួកគេ ឬព្យាយាមសន្សំសំចៃបំផុតនៅរដូវកាលបញ្ចុះតម្លៃនេះ។ ជាមួយនឹងការក្លែងបន្លំកាន់តែមានភាពស្មុគ្រស្មាញ និងពិបាកក្នុងការស្វែងយល់ អ្នកជំនាញផ្តល់ដំបូន្មានមានប្រយោជន៍មួយចំនួន អំពីអ្វីដែលត្រូវរកមើល និងរបៀបត្រៀមខ្លួន។
    Show More Show Less
    10 mins
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤
    Dec 13 2024
    ** គណបក្សសម្ព័ន្ធនិយាយថា ផែនការថាមពលនុយក្លេអ៊ែររបស់ខ្លួននឹងជួយសន្សំសំចៃប្រជាជនអូស្ត្រាលីបាន $263 ពាន់លានដុល្លារ។ ** ច្បាប់ឧក្រិដ្ឋកម្មយុវវ័យថ្មី បានឆ្លងកាត់សភារដ្ឋគ្វីនស្លេន ជាមួយការទម្លាក់អាយុកុមារទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌមកនៅត្រឹម ១០ ឆ្នាំ។ ** ប្រធានាធិបតីអាម៉េរិក លោក Joe Biden បន្ធូរបន្ថយទោសដល់អ្នកទោស ១៥០០ នាក់ និងលើកលែងទោស ៣៩ នាក់ទៀត។
    Show More Show Less
    11 mins
  • ប្រមុខ​រដ្ឋាភិបាលខ្មែរ​ ចាត់ទុករបាយការណ៍​ជួញ​ដូរ​មនុស្ស​ ជាការ​ធ្វើឱ្យ​កម្ពុជា​ខូចឈ្មោះ
    Dec 13 2024
    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រកាសថា របាយការណ៍ជួញដូរមនុស្ស ដែលចេញដោយបរទេស ពិសេសសហរដ្ឋអាមេរិក នាពេលកន្លងមក គឺជាការមួលបង្កាច់ មកលើការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងធ្វើឱ្យខូចឈ្មោះកម្ពុជា។ ដូច្នេះរាជរដ្ឋាភិបាល ត្រូវតែបដិសេធ។
    Show More Show Less
    4 mins
  • #76 Getting a gift (Med) - សិក្សាភាសាអង់គ្លេសភាគទី76៖ ការរៀបចំអំណោយ
    Dec 12 2024
    Learn how to talk about getting a gift for someone. Plus, find out what the Secret Santa tradition is all about. - រៀនពីរបៀបនិយាយអំពីការរៀបចំអំណោយសម្រាប់នរណាម្នាក់។ លើសពីនេះ ស្វែងយល់ថាតើប្រពៃណី Secret Santa មានអ្វីខ្លះ។
    Show More Show Less
    13 mins
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤
    Dec 12 2024
    ** កិច្ចព្រមព្រៀងឱ្យក្រុម PNG ចូលរួមការប្រកួតកីឡាបាល់ឱបជាតិអូស្រ្តាលី NRL។ ** ចៅក្រមរកឃើញថា មេដឹកបក្សលីបឺរលរដ្ឋវិចថូរៀ លោក John Pesutto បានបរិហារកេរ្តិ៍សមាជិកសភាឯករាជ្យ លោកស្រី Moira Deeming។ ** ការដាច់ប្រព័ន្ធសេវារបស់ក្រុមហ៊ុនMeta។
    Show More Show Less
    4 mins
  • Understanding Indigenous knowledge of weather and seasons - ចំណេះដឹងជនជាតិដើមភាគតិច អំពីអាកាសធាតុ និងរដូវកាល
    Dec 11 2024
    You’re probably familiar with the four seasons—Summer, Autumn, Winter, and Spring—but did you know that First Nations people have long recognised many more? Depending on the location, some Indigenous groups observe up to six distinct seasons each year. - អ្នកប្រហែលជាធ្លាប់ស្គាល់រដូវទាំងបួនដែលមានដូចជា រដូវក្តៅ រដូវស្លឹកឈើជ្រុះ រដូវរងារ និងរដូវផ្ការីក។ ប៉ុន្តែតើអ្នកដឹងទេថា ប្រជាជនដើមដំបូង First Nations បានស្គាល់ច្រើនជាងនេះ តាំងពីយូរមកហើយ? អាស្រ័យលើទីតាំង ក្រុមជនជាតិដើមមួយចំនួន បានសង្កេតឃើញ មានរហូតដល់ទៅប្រាំមួយរដូវខុសៗគ្នា ជារៀងរាល់ឆ្នាំ។
    Show More Show Less
    12 mins
  • ប្រជាពលរដ្ឋខ្មែរ​ចាប់​ផ្តើម​ធ្វើ​ប្រហុក ផ្អក ក្នុងរដូវត្រី​ត្រូវ​ច្រើន
    Dec 11 2024
    ពលរដ្ឋខ្មែរយើងមួយចំនួន បានសម្រុកមកទិញត្រី ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ... ដើម្បីរក្សាទុកទទួលទានតាមប្រពៃណីខ្មែរ ដែលមានតាំងពីយូរយារណាស់មកហើយ។
    Show More Show Less
    6 mins
  • នាទីព័ត៌មានរបស់ SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤
    Dec 11 2024
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្រ្តីប្រកាសផ្តល់ជំនួយ childcare ជាការសន្យាមុនការបោះឆ្នោតរបស់បក្សលេប័រ។ ** ប៉ូលីសបង្កើនការយាមល្បាត បន្ទាប់ពីរថយន្តមួយគ្រឿងត្រូវបានដុត និងបំផ្លិញបំផ្លាញដោយការបាញ់ថ្នាំគូសគំនូរប្រឆាំងអ៊ីស្រាអ៊ែល។ ** ក្រុមអ្នកបរិស្ថានចាប់ផ្តើមធ្វើការប្តឹងផ្តល់នៅតុលាការសហព័ន្ធប្រឆាំងនឹងការបំផ្ទុះយកឧស្ម័ននៅដែនដីភាគខាងជើង។
    Show More Show Less
    12 mins